រដ្ឋមន្ត្រីការបរទេសរបស់យោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ ដើម្បីពិភាក្សាអំពីវិបត្តិក្នុងប្រទេស
ថៃ៖ រដ្ឋមន្រ្តីការបរទេសដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ា បានធ្វើដំណើរទៅកាន់ប្រទេសថៃ នៅថ្ងៃពុធនេះ ខណៈដែលប្រទេសជិតខាងមីយ៉ាន់ម៉ាបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិដែលបានចាប់ផ្តើម នៅពេលដែលកងទ័ពបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ។
មន្រ្តីរដ្ឋាភិបាលថៃក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក វុនណា មោង ល្វីន បានទៅដល់ប្រទេសថៃ ដើម្បីធ្វើការពិភាក្សាស្តីពីកិច្ចប្រឹងប្រែងផ្នែកការទូតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន (ASEAN) ស្របពេលដែលក្រុមមនុស្សប្រឆាំងរដ្ឋប្រហារបានតវ៉ានៅតាមផ្លូវម្តងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
នៅក្នុងសប្តាហ៍នេះមានការប្រមូលផ្តុំដ៏ធំ និងការធ្វើកូដកម្ម ដើម្បីថ្កោលទោសការធ្វើរដ្ឋប្រហារយោធា និងទាមទារឱ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អោង សាន ស៊ូជី បើទោះបីជាមានការព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចបណ្តាលអោយមនុស្សស្លាប់ក៏ដោយ ៕ ប្រភព៖ Reuters


