កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ដែលនឹងប្រព្រឹត្តិទៅស្របពេលជាមួយគ្នានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅកម្ពុជា នៅឆ្នាំ២០២១

អត្ថបទដោយ៖
AMS OneMinute

ឆ្លងកាត់ការប្រជុំពិភាក្សាជាច្រើនលើក ក្រុមការងារកម្ពុជា និងក្រុមការងារមូលនិធិអាស៊ី-អឺរ៉ុប បានសំរេចយក “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩” ជាមូលបទនៃ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤(ASEFYLS4) ដើម្បីឱ្យស្របតាមការត្រៀមខ្លួនរបស់ពិភពលោកសំរាប់ “សភាពធម្មតាតាមបែបគន្លងថ្មី”។

ខ្លឹមសារនៃកិច្ចប្រជុំកំពូលមាន ៤ផ្នែក កំណត់ទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) រួមមាន៖ សុខភាព និងសុខុមាលភាពមាំមួន,ការអប់រំប្រកបដោយគុណភាព,ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច និងសកម្មភាពបរិស្ថាន។

ប្រភព៖ ក្រសួងការបរទេស

ads banner