រដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចស្ងាត់ៗ ចូលមកប្រទេសថៃ ក្នុងថ្ងៃនេះ

មីយ៉ាន់ម៉ា ៖ លោក វណ្ណៈ ម៉ោងឡាវិន រដ្ឋមន្ត្រីក្រសួងការបរទេស មីយ៉ាន់ម៉ា បានធ្វើដំណើរមកកាន់ប្រទេសថៃនៅក្នុងថ្ងៃទី ២៤ កុម្ភៈនេះ ដើម្បីពិភាក្សារជាមួយក្រុមប្រទេស អាសាន ពាក់ព័ន្ធនឹងការដែល មីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារ កាលពីដើមខែកុម្ភៈ។

សារព័ត៌មានបរទេសជាច្រើនបានបញ្ជាក់ថា៖ ប្រភពព័ត៌មានរបស់រដ្ឋាភិបាលថៃ បានថ្លែងឱ្យដឹងថា៖ លោក វណ្ណៈ ម៉ោង ឡាវិន បានធ្វើដំណើរមកដល់ប្រទេសថៃ ដើម្បីចូលរួមចលនា ពាក់ព័ន្ធនឹងការព្យាយាម សហការជាមួយប្រទេសផ្សេងៗក្នុងសមាជិក អាសាន ដើម្បីស្វែងរកដំណោះស្រាយក្រោយពីកងទ័ពមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីថ្ងៃទី១កុម្ភៈកន្លងមកនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner