មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានតាមយកមនុស្ស១០នាក់ ចេញសាឡាងទាំងយប់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ទៅធ្វើចត្តាឡីស័ក ដែលបានចាកចេញពីក្រុងភ្នំពេញ តាមរថយន្តឈ្នួល មកកាន់ខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
ធី ដា

កំពង់ឆ្នាំង៖ ក្រុមការងារអាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញដំណើរតាមសាឡាងទាំងយប់ថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២១ដើម្បីទៅយកមនុស្សចំនួន១០នាក់ មកពីស្រុកកំពង់លែង៣គ្រួសារ ចំនួន ៨នាក់ និងស្រុកបរិបូណ៌ចំនួន ២នាក់ ដើម្បីយកមកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីក្រុងភ្នំពេញក្នុងព្រឹត្តិការណ៍ ២០កុម្ភះ ពាក់ព័ន្ធទៅនឹងទីកន្លែងដែលមានករណីផ្ទុះកូវីដ-១៩ ។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា ករណីនាំយកអ្នកទាំង១០ នាក់ទៅធ្វើចត្តាឡីស័ក គឺនៅឯមណ្ឌលស្រុកទឹកផុស ហើយក្រុមគ្រូពេទ្យកំពុងធ្វើតេស្ត ពីព្រោះពួកគាត់ទាំងនោះមានពាក់ព័ន្ធជាមួយនឹងទីតាំងហេតុការណ៍ ២០កុម្ភៈ នៅឯទីក្រុងភ្នំពេញ ដោយពួកគាត់បានធ្វើដំណើរចាកចេញមកកាន់ខេត្តកំពង់ឆ្នាំងទៅលំនៅដ្ឋានរបស់ខ្លួនវិញ។

ក្រោយពីយកសំណាកបញ្ជូនទៅក្រុងភ្នំពេញ លទ្ធផលនឹងរង់ចាំបន្តទៀត ប៉ុន្តែបច្ចុប្បន្ននេះគឺមិនទាន់បញ្ជាក់បានថាគាត់វិជ្ជមានឬអវិជ្ជមានកូវីដ-១៩ នោះទេដោយគ្រាន់តែគាត់មានពាក់ព័ន្ធនឹងទីតាំងខាង
លើ។

លោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងទីទាំង ៤៦កន្លែង សូមមកពិនិត្យសំណាក់ និងធ្វើចតាឡីស័កឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់បំផុត៕ សុខគឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner