លោក នុត ពុធ ដារ៉ា អភិបាលរង ខេត្តកណ្តាលចុះសួរសុខទុក្ខនិងណែនាំដល់បងប្អូនចំនួន១៧គ្រួសារស្ថិតក្នុងឃុំបាក់ដាវដែលពាក់ព័ន្ធនិងព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១
នៅថ្ងៃ ពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក នុត ពុធដារ៉ាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អមដំណើរ លោក ប្រធានក្រុមប្រឹក្សាស្រុកនិងលោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាលព្រមទាំងអាជ្ញាធរដែនដីជាច្រើនរូបទៀតបានអញ្ជើញចុះសួរសុខទុក្ខ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៧គ្រួសារ ស្ថិតក្នុងឃុំបាក់ដាវ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងបានធ្វេីចត្តាឡីស័ក នៅតាមផ្ទះរៀងខ្លួនក្នុងរយះពេល១៤ថ្ងៃ ត្រូវសហការណ៍អនុវត្តន៍ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហាមចេញក្រៅ ថែរក្សាសុវត្ថិសុខភាព ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ជាពិសេស វិធានការសម្តេចតេជោ ៣ការពារ ៣កុំ ។
ក្នុងនោះដែលបាននាំយកអំណោយឧបត្ថម្ភ ១គ្រួសារទទួលបាន អង្ករ២៥គីឡូ,មី១កេះ , កស៉ីអ៉ីវ១យួរ,ត្រីខ១យួរ,សៀងផ្អែម១យួរ,ម៉ាស់១ប្រអប់ និងថវិកា១០ម៉ឺនរៀល ។
សរុប ៖ អង្ករ៤២៥គីឡូ,មី១៧កេស,ទឹកស៉ីអ៉ីវ១៧យួរ,ត្រីខ១៧យួរ,សៀងផ្អែម១៧យួរ,ម៉ាស១៧ប្រអប់ និងថវិកា ១,៧០០,០០០ រៀល ។ដោយ -រ៉ាវុធ