KOICA ផ្ដល់អាហារូបករណ៍ដល់មន្រ្តីរាជការកម្ពុជាបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ
អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍ KOICA ផ្តល់ដល់មន្រ្តីរដ្ឋាភិបាលកម្ពុជា បន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ នឹងផុតទទួលពាក្យនៅថ្ងៃទី19 ខែមីនា ឆ្នាំ 2021 ខាងមុខ។
អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ ផ្តល់ក្នុងគោលបំណងបង្កើនសមត្ថភាពនិងចំណេះដឹងដល់មន្ត្រីក្នុងការអភិវឌ្ឍសង្គម និងសេដកិច្ចនៃប្រទេសកម្ពុជា។
បេក្ខជនដែលត្រូវជ្រើសរើស មានចំនួនត្រឹមតែ 20 នាក់ប៉ុណ្ណោះ លើជំនាញ Trade and Industrial Policy for Sustainable and Inclusive Growth ។ ដោយឡែកពេលវេលាសិក្សា មានរយៈពេល 17 ខែ។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់នេះ http://www.koica.go.kr/khm_en/8141/subview.do ។ បញ្ជាក់អាហារូបករណ៍នេះ អាចដាក់ពាក្យស្នើសុំបានសម្រាប់តែមន្ត្រីរាជការកម្ពុជាតែប៉ុណ្ណោះ៕
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។