ទីតាំង២កន្លែងនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សី កែវ ត្រូវបានអាជ្ញាធរចុះបិទ ក្រោយរកឃើញ មនុស្ស២នាក់ មានវិជ្ជមានកូវីដ១៩
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ អភិបាលខណ្ឌឬស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន លោក ជា ពិសី សហការជាមួយមន្រ្តីសុខាភិបាល បានចុះបិទទីតាំងស្នាក់នៅរបស់ប្រជាពលរដ្ឋ២កន្លែង ជាបណ្ដោះ អាសន្ន ដោយមិនអនុញ្ញាឲ្យ មានការចេញចូលជាសាធារណៈឡើយ ក្រោយរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ (ខ្មែរ+ចិន) ចំនួន០២នាក់ ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ជា ពិសី បានបញ្ជាក់ថា ការរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់នេះ គឺកើតលើបុរសជនជាតិខ្មែរ ម្នាក់ អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និងម្នាក់ទៀតជាបុរសជនជាតិចិន អាយុ៣៦ឆ្នាំ រស់នៅអគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ហើយបុរសជនជាតិចិន និងខ្មែរទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅហើយ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។