ដំរីព្រៃមួយហ្វូង បានមកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា (មានវីដេអូ)
អត្ថបទដោយ៖
Kien Sereyvuth
នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង ១០ ក្បាលបានមកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នៅអំឡុងខែកុម្ភៈនេះជារៀងរាល់ឆ្នាំ ហ្វូងដំរីព្រៃតែងតែមកទីតាំងនេះដើម្បីរកស៊ី និងផឹកទឹក។ ក្រសួងបរិស្ថានសូមស្នើដល់ប្រជាពលរដ្ឋ កុំរំខានសត្វដំរីព្រៃទាំងនេះ និងសូមចូលរួមការពារនិងអភិរក្ស។ នៅប្រទេសកម្ពុជា សត្វដំរីព្រៃមានចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាក្នុងនោះភូមិភាគឦសានដែលរួមមានខេត្តមណ្ឌលគិរី និងរតនគិរីគឺសម្បូណ៌ដោយសត្វដំរីព្រៃ។