ទិវារត់ប្រណាំងកម្សាន្តស្រី្ត និងកីឡា លើកទី២ បានប្រកាសផ្អាក តាមប្រកាសរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល

អត្ថបទដោយ៖
សារ៉ាន ទីងី

ទិវារត់ប្រណាំងកម្សាន្តស្រី្ត និងកីឡា លើកទី២ ដែលរៀបចំដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៌ ដែលគ្រោងរៀបចំធ្វើឡើងចំថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រសួងទេសចរណ៍៌ ចេញ​សេចក្តីជូនដំណឹង ផ្អាកការរៀបចំព្រឹត្តិការណ៌រត់ប្រណាំង តាមសេចក្តីប្រកាសណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង​សុខា​ភិ​បាល ក្រសួងអប់រំយុវជន និងកីឡា និងរបស់សាលារាជធានីភ្នំពេញ ក្នុងគោលបំណង ទប់ស្កាត់ និងការពារ​ការ​រីក​រាលដាលជំងឺកូវីដ១៩។

នៅក្នុងសេចក្តីជូនតំណឹងផ្លូវការ ដែលចេញដោយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងក្រសួងទេសចរណ៌ នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈនេះ មានខ្លឹមសារថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៌ សូមជម្រាប់ដល់កីឡាករ កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំងអស់ ឲ្យបានជ្រាបថា ព្រឹត្តិការណ៌ទេសចរណ៌ នៃទិវារត់ប្រណាំងកម្សាន្តស្រ្តី និងកីឡាលើកទី២ ដែលគ្រោងរៀបចំ ក្នុងទិវាសិទ្ធិនារី៨មីនា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ១៩ នៅមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងមានការរីករាលដាលខ្លាំង នៅក្នុងតំបន់ និងលើពិភពលោកនូវឡើយ ដូច្នេះ ការផ្អាករៀបចំព្រឹត្តិការណ៌រត់ប្រណាំងនេះ ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កីឡាករ កីឡាការិនី និងអ្នកគាំទ្រទាំងឡើយ ពិសេស យើងគោរពតាមសេចក្តីប្រកាសណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជន និងកីឡា និងរបស់សាលារាជធានីភ្នំពេញ ។

ជាថ្មីម្តងទៀត ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងក្រសួងទេសចរណ៌ យើងខ្ញុំគោរពស្នើរសុំកីឡាករ កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំងឡាយមានការយោគយល់ និងចូលរួមតាមសភាពការជាក់ស្តែង នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
សូមគោរពជូនពរ សុខភាពល្អ សុវត្ថិភាព និងចូលរួមគោលការណ៌៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន!៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner