រោងចក្រ Tesla នៅសហរដ្ឋអាមេរិកផ្អាកដំណើរការពីរថ្ងៃ ដោយសារខ្វះគ្រឿងបន្លាស់ ប៉ុន្តែក្រុមហ៊ុននេះរំពឹងថា នឹងលក់រថយន្តអគ្គិសនីបាន៨០ម៉ឺនគ្រឿងក្នុងឆ្នាំ២០២១
អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និយាយថា ក្រុមហ៊ុន Fremont របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី រដ្ឋកាលីហ្វ័រញ៉ា បានបិទទ្វាររយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះ ដោយសារតែបញ្ហាកង្វះគ្រឿងបន្លាស់ ហើយបានបើកទ្វារឡើងវិញនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ បានធ្វើអោយភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ៨ភាគរយអំឡុងពេលបិទទ្វារនោះ ពោលគឺបន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការផលិតរថយន្តដែលមានតម្លៃថោក មានដូចជា Sedan និង Model 3 របស់ Tesla ត្រូវបានផ្អាកជាបណ្តោះអាសន្ន ។ ទន្ទឹមគ្នា បណ្តាក្រុមហ៊ុនផលិតរថយន្តជាច្រើនផ្សេងទៀត ក្នុងនោះរួមមាន General Motor, Volkswagen និង Ford Motor ក៏រងផលប៉ះពាល់ពីបញ្ហាខ្វះខាតបន្ទះឈីបផងដែរ ដែលធ្វើអោយសង្វាក់ផលិតកម្មរបស់ពួកគេប្រឈមនឹងការធ្លាក់យ៉ាងខ្លាំង ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងល្បីល្បាញ Tesla បានរំពឹងទុកថា ខ្លួននឹងលក់រថយន្តបាន៨០ម៉ឺនគ្រឿងនៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២១នេះ ហើយរំពឹងដែរថា ការលក់នៅក្នុងឆ្នាំដដែលនេះ នឹងកើនឡើងជាង៦០ភាគរយ ខណៈដែល ការលក់រថយន្ត Model 3 និង Model Y នឹងកើនឡើងជាង៩០ភាគរយ ៕ ប្រភព៖ CNA
ម្មមានទឹកប្រាក់ចំនួន៤៨,១ពាន់លានបាត និងនាំដល់ការខាតដុលមានចំនួន១៤១,១ពាន់លានបាតកាលពីឆ្នាំមុន ដោយចំនួននេះលើសការខាតបង់ចំនួន១២៩,១ពាន់លានបាតនៅឆ្នាំ២០១៩ ៕ ប្រភព៖ Bangkok Post