ខណៈកុមារជាង 1.6 ពាន់លាននាក់ប្រឈមបញ្ហាការសិក្សា នោះសាលារៀន 3D ត្រៀមបង្ហាញវត្តមាន

អត្ថបទដោយ៖
ស៊ុន លី

បច្ចេកវិទ្យា ៖ របាយការណ៍ដែលបានចេញផ្សាយដោយអង្គការ UNICEF និងអង្គការអន្តរជាតិធំៗផ្សេងៗទៀតបានព្រមានដូចគ្នាថា ដោយសារបញ្ហារីករាលដាលជំងឺកូវីដ-19 ជាសកល នោះកុមារនៅទូទាំងសកលលោកប្រមាណជាង 1.6 ពាន់លាននាក់នឹងប្រឈមមុខទៅនឹងបញ្ហាបោះបង់ការសិក្សា​ ដោ​យសារតែសាលារៀនរបស់ពួកគេនៅតែបិទទ្វារ និងកង្វះទីកន្លែងសិក្សា។

ដំណោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ប្រទេសហ្វាំងឡង់ឈ្មោះ Hyperion Robotics និងអង្គការមិនរកប្រាក់ចំណេញ Thinking Huts បានសហការជាមួយនឹងភ្នាក់ងារឌីសាញស្ថាបត្យកម្ម Studio Martzavi នាំគ្នាធ្វើគម្រោងមិនធ្លាប់មានមួយ ដោយបង្កើតអគារសាលារៀនពីម៉ាស៊ីន 3D នៅក្នុងចំណុ​ច​សា​កលវិទ្យាល័យ Fianarantsoa ប្រទេសម៉ាដាស្គា។

គោលបំណងនៃគម្រោងដ៏អស្ចារ្យនេះ ត្រូវបានគេអង្គការ Thinking Huts បានបញ្ជាក់ថា ឆ្លើយតបទៅនឹងកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអប់រំនៅលើសាកលលោក ជាពិសេសសម្រាប់បណ្តាប្រទេសដែលមានលទ្ធភាពផ្តល់ការអប់រំនៅមានកម្រិត។ បច្ចេកវិទ្យា 3D នេះ អាចសាងសងជាជញ្ជាំងជាមួយនឹងវត្ថុធាតុដើមមានតម្លៃតិចបំផុត មិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។ ចំណែកការសាងសងប្រើពេលវេលាត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

គួររំលឹកដែរថា បច្ចុប្បន្នបច្ចេកវិទ្យាព្រីនបែប 3D ឬ 3D Printing បានក្លាយទៅជាបច្ចេកវិទ្យាដ៏គួរឱ្យទាក់ទាញបំផុតដោយសារតម្លៃនិងរយៈពេល។ ម៉ាស៊ីនព្រីនបែបនេះ ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើង ហើយអាចផលិតបានស្ទើរតែបានគ្រប់ប្រភេទវត្ថុប្រើប្រាស់របស់មនុស្ស រាប់ចាប់តាំងពីវ៉ែនតារហូតដល់ឧបករណ៍សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner