ការដាំដំឡូង និងការចិញ្ចឹមចៀម បានធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាកសិករជាង ៣០ម៉ឺននាក់ នៃប្រទេសចិន ដែលធ្លាប់ជាតំបន់ក្រីក្រខ្លាំងនៅឆ្នាំ២០១៣

អត្ថបទដោយ៖
AMS OneMinute

ការដាំដំឡូង និងការចិញ្ចឹមចៀម បានធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាកសិករជាង ៣០ម៉ឺននាក់ នៅតំបន់ស្វយ័តជនជាតិភាគតិចតុងសាំង (Dongxiang Minority Autonomous County) នៃប្រទេសចិន ដែលធ្លាប់ជាតំបន់ក្រីក្រខ្លាំងនៅឆ្នាំ២០១៣។

នៅឆ្នាំ២០២០ តំបន់នោះបានចាកចេញផុតពីបញ្ជីក្រីក្រ។ អ្នកជំនាញបានបង្រៀនប្រជាជនក្នុងតំបន់នេះឱ្យចេះពីរបៀបដាំដំឡូង ដាក់ជីថែទាំ និងការពារដំណាំពីសត្វល្អិតចង្រៃ។ អ្នកជំនាញក៏បានបង្កើតកន្លែងចិញ្ចឹមចៀមរួមមួយ ដើម្បីបង្រៀនអ្នកស្រុកពីវិធីចិញ្ចឹម និងបានផ្ដល់ពូជចៀមដែលល្អៗ។

ប្រជាកសិករទាំងនោះអាចរកចំណូលបានតាមរយៈការលក់ដំឡូង និងសរសៃមីដែលធ្វើពីដំឡូង ការលក់ពូជចៀម និងម្ហូបធ្វើពីសាច់ចៀម។

ចុចទីនេះដើម្បីទស្សនា 🎥 ទាំងស្រុង

ads banner