អាជ្ញាធរខណ្ឌច្បារអំពៅចុះយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១៨ នាក់

ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោក ហ៊ត គឹមនី អភិបាល រង ខណ្ឌ បានសហការណ៍ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំCOVID 19 TYDA នៅ យប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉េាង២១និង០០នាទីយប់ បានចុះយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៏សហគមន៍ ២០កុម្ភៈ ចំនួន១៨ នាក់ ស្ថិតនៅទីតាំងចត្តាឡីស័ក មុខវត្តច័ន្ទរង្សី ស្ថិតនៅក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។

បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ឲ្យបាននូវ វិធានការ ៣ កុំ ៣ ការពារ ឲ្យភ្ជាប់ខ្លួនជានិច្ច ទើបយើងអាចឈ្នះ កូវីដ-១៩ បាន ហេីយបើសិនមិនមានការចាំបាច់នោះទេ សុំកុំចេញក្រៅផ្ទះ ដើម្បី ចូលរួមចំណែក ប្រយុទ្ធប្រឆាំង និង ជំងឺកូវីដ -១៩ ទាំងអស់គ្នា៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner