គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ បន្តចុះពិនិត្យទីបញ្ជាការស្រាល នៅទីតាំងខុនដូ L សង្កាត់បឹងទំពន់ទី ២ បុរីប៉េងហួត ៦០ ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក សង្កាត់ចាក់អង្រែក្រោម

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ គណ:បញ្ជាការឯកភាព ខណ្ឌមានជ័យ បានបន្តដឹកនាំកងកម្លាំងទាំង ២ប្រភេទ មានកម្លាំង អធិការនគរបាល ខណ្ឌមានជ័យ និង បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះពិនិត្យ និង ប្រចាំការ ទីបញ្ជាការស្រាល នៅទីតាំងខុនដូ L បឹងទំពន់ បុរីប៉េងហួត ៦០ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២១ ដើម្បីរក្សាអោយបាននូវ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែរកំពុងធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវ និង តាមវិធានការសុខាភិបាល ។

ត្រូវអនុវត្តន៍អោយបាននូវ វិធានការ ៣ កុំ ៣ ការពារ អោយភ្ជាប់ខ្លួនជានិច្ច ទើបយើងអាចឈ្នះ កូវីដ-១៩ បាន សំណូមពរបងប្អូនប្រជាពលរដ្ឋ បើសិនមិនមានការចាំបាច់នោះទេ សុំកុំចេញក្រៅផ្ទះ ដើម្បី ចូលរួមចំណែក ប្រយុទ្ធប្រឆាំង និង ជំងឺកូវីដ -១៩ ទាំងអស់គ្នា ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋ ដែរប៉ះពាល់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភះ និងកំពង់ បន្តធ្វើចត្តាឡីស័ក តាមវិធានការសុខាភិបាល សូមជូនពរអោយឆាប់ជាពីជំងឺឆ្លង កូវីដ-១៩ ទាំងអស់គ្នាផង ។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner