​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​នេះ

​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ដូ​ស​ដំបូង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​ខណៈ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ថៃ​ ​លោក​ ​អនុ​ធី​ន​ ​ឆា​ន​វីរៈ​គុល​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​ស៊ី​ន​ណូ​វ៉ា​ក់ ​។​

ប្រធាន​អនុ​គណៈកម្មាធិការ​រដ្ឋាភិបាល​ថៃ​ ​ទទួលបន្ទុក​ផ្នែក​គ្រប់​ ​គ្រង​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​លោក​វេជ្ជបណ្ឌិត​ សុ​ផុន​ ​មេក​ថុ​ន​ ​បាន​និយាយ​ថា​ ​លោក​ ​ប្រា​យុទ្ធ​ ​និង​លោក​ ​អនុ​ធី​ន​ ​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​នៅ​ឯ​វិទ្យាស្ថាន​បង្ការ​ជំងឺឆ្លង​ ​ផា​ម​រ៉ា​ស្នា​រ៉ា​ឌូ​រ៉ា​ ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​ក្រោយ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជ​សា​ស្រ្ត ​បាន​អនុម័ត​លើ​ការ​ចេញ​វិញ្ញាបនប័ត្រ​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​នេះ​ ​។​

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​លោក​វេជ្ជបណ្ឌិត​ សុ​ផុន​ ​មេក​ថុ​ន​ ​បាន​បន្ថែម​ទៀត​ថា​ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​ជូន​ដល់​ក្រុម​មនុស្ស​អាទិភាព​ផ្សេងៗ​ទៀត​ ​ដែល​ស្ថិតនៅ​ក្នុង​បណ្ដា​ខេត្ត​គោលដៅ​មួយ​ចំនួន​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃចន្ទ​ស​ប្ដាហ៍​ក្រោយនេះ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner