កិច្ច ប្រជុំបូកសរុបលទ្ធផលបេសកកម្មពិនិត្យឡើងវិញសម្រាប់គាំទ្រដល់ការអនុវត្តគម្រោងUSESDP-II របស់ធនាគារអភិវឌ្ឍន៍អាស៊ីADB

ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)តាមរយៈVideoConferenceដើម្បីគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យណាតប៊ុនរឿនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជានាយកគម្រោងUSESDP-IIព្រមទាំងឯកឧត្ដមថ្នាក់ដឹកនាំនិងមន្ត្រីសម្របសម្រួលគម្រោងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុមទីប្រឹក្សារបស់គម្រោងតំណាងអង្គការ KAPE និង VSO។

ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍បូកសរុបកិច្ចប្រជុំនៃការពិនិត្យមើលរួមគ្នាជាមួយក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ហាប្រឈមនានានិងផែនការអនុវត្តបន្តបន្ទាប់របស់គម្រោង។បេសកកម្មនេះបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២២-២៦ខែកុម្ភៈឆ្នាំ២០២១។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner