​ជប៉ុន​គ្រោងលុបចោល​វិធាន​ការប្រកាស​អាសន្ន​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ចំនួន​០​៥​ ​ខណៈ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថយ​ចុះ

​ជប៉ុន​៖​ ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃសុក្រ​នេះ​បាន​នឹង​កំពុង​រៀបចំ​លុបចោល​វិញ​ ​នូវ​វិធាន​ការប្រកាស​អាសន្ន​ ​ពាក់ព័ន្ធ​នឹង​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ចំនួន​០​៥​ ​ជាទី​ដែល​មាន​ស្ថានភាព​ល្អ​ប្រសើរ​ហើយ​ ​នេះ​បើ​តាម​ប្រភព​ពី​រដ្ឋាភិបាល​ ​។​

នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ ​ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​លុបចោល​វិញ​នូវ​វិធាន​ការប្រកាស​អាសន្ន​នៅ​តំបន់​ប្រជុំកោះ​ ​អៃ​ឈី, ហ្គីហ៊្វូ, ​អូ​សា​កា​, ក្យូតូ ​និង​ហ៊ី​យ៉ូហ្គោ ​នៅ​ដំ​ណា​ច​ខែកុម្ភៈ​ខាងមុខនេះ​ ​ខណៈ​ស្ថានភាព​ក្នុង​តំបន់​ប្រជុំកោះ​ ហ្វូ​គូ​អូ​កា​ ​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ឡើងវិញ​ ​ដោយសារតែ​បញ្ហា​ប្រព័ន្ធ​សុខាភិបាល​ក្នុង​តំបន់​នេះ​នៅ​ទាន់​នឹងន​នៅឡើយ​ ​នេះ​បើ​តាម​ប្រភព​ពី​រដ្ឋាភិបាល​ ​។​

ផែនការ​ខាងលើ​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​អាជ្ញាធរ​នៅ​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​ជប៉ុន​ ​បាន​ស្នើសុំ​រដ្ឋាភិបាល​អោយ​ដក​ការប្រកាស​អាសន្ន​ចេញ​ជាបន្ទាន់​ ​នៅមុន​ថ្ងៃ​ទី​០​៧​ ​ខែ​មីនា​ខាងមុខនេះ​ ​ខណៈ​ករណី​ឆ្លង​វី​រុ​ស​ ​CO​V​I​D​-19 ​ថ្មីៗ​បាន​ធ្លាក់ចុះ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner