ដោយសារតែបញ្ហាហិរញ្ញវត្ថុ អាចនឹងធ្វើអោយក្លិបជើងឯកបាល់ទាត់លីគកំពូលចិន ឆ្នាំទៅ ប្រកាសរំលាយចោល

ក្រុមហ៊ុន Suning Holdings Group បានប្រកាសរកដៃគូសហគ្រាសមួយចំនួននៅស៊ូចូវ និងវូឈី នៃទីក្រុងឧហ្សាហកម្ម Jiangsu ដើម្បីលក់ក្លឹបកាលពីរដូវកាលមុនផងដែរ ប៉ុន្តែតម្លៃស្នើសុំរបស់ម្ចាស់ក្រុមហ៊ុនធ្វើឱ្យអ្នកទិញដែលមានសក្តានុពលមិនហ៊ានទិញ ។


កត្តាខាងលើបានធ្វើក្លឹប Jiangsu FC ដែលបានឈ្នះពានរង្វាន់ Chinese Super League (CSL) កាលពីរដូវកាលមុន ជួបវិបត្តិអាចនឹងដួលប្រសិនបើមិនអាចរកជំនួយហិរញ្ញវត្ថុ ឬអ្នកទិញហ៊ុនថ្មីបាន ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Soccer News ។

របាយការណ៍ខាងលើនេះ បានបន្តទៀតថា ប្រសិនបើក្លឹបដែលមានឈ្មោះថា Jiangsu Suning មិនបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួន ស្របតាមបទបញ្ញត្តិថ្មីរបស់សមាគមបាល់ទាត់ចិនទេ នោះក្លឹបនេះនឹងមិនអាចទទួលបានជំនួយពីរដ្ឋាភិបាលក្នុងតំបន់ទេ ហើយបើដូចច្នេះមែនក្លឹបនេះអាចត្រឹមតែលក់ដោយមិនគិតថ្លៃ ឬរំលាយចោលតែម្ដង ។


គួររំឭកផងដែរថា ក្រៅពីក្លឹប Jiangsuក៏មានក្លឹប Tianjin Tigers ដែលលេងនៅ CSL ដែរនោះក៏ត្រូវបានគេរាយការណ៍ថាកំពុងប្រឈមនឹងការរំលាយដោយសារតែបញ្ហាហិរញ្ញវត្ថុផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner