អគ្គិភ័យឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងយឆាបឆេះផ្ទះមួយខ្នងស្ទើរតែទាំងស្រុង នៅខាងច្បារអំពៅ

អគ្គិភ័យឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងយឆាបឆេះផ្ទះមួយខ្នងស្ទើរតែទាំងស្រុង នៅខាងច្បារអំពៅ

ភ្នំពេញ៖ អគិ្គភ័យឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅខូចខាតស្ទើរតែទាំងស្រុង។ ករណីគ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី២៦ ខែកុម្ភ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ អ៊ុង ជួន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានដើរមកអង្គុយលេងនៅផ្ទះបងរបស់គាត់នៅខាងមុខផ្ទះ ក៏ស្រាប់តែអង្គុយជជែកគ្នាលេងសុខៗក៏ឃើញឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្តាលឲ្យបង្កជាអណ្ដាតភ្លើងឆាបឆេះឡើងនៅផ្ទះបាយជាន់ក្រោមយ៉ាងសន្ធោសន្ធៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ជួយដងទឹកជះមួយដៃមួយជើង ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ រួចធ្វើការទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យឲ្យចេញមកជួយអន្តរាគមន៍ភ្លាមៗ។ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិផ្ទះទាំងស្រុងប្រភេទ សំណង់ ឈេីលេីថ្មក្រោមប្រក់ស័ង្កសី (ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ )។

សូមបញ្ជាក់ថា ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង រួមទាំងរថយន្តពន្លត់អគ្គិភ័យបុរីប៉េងហួតចំនួន២គ្រឿងទៀត សរុបទាំងអស់ចំនួន៤គ្រឿង ចុះមកជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើពេលវាលារយៈពេល២៥នាទី ដើម្បីបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរតែម្តង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner