អាជ្ញាធរខណ្ឌឬស្សីកែវ ចុះបិទទីតាំងស្នាក់នៅរបស់ប្រជាពលរដ្ឋ២កន្លែងសង្កាត់ទួលសង្កែទី២ ក្រោយរកឃើញមនុស្ស២នាក់ឆ្លងមេរោគកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ បេីតាមការឲ្យដឹងពីអាជ្ញាធរខណ្ឌឬស្សីកែវ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសហការជាមួយមន្រ្តីសុខាភិបាល នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចុះបិទទីតាំងស្នាក់នៅរបស់ប្រជាពលរដ្ឋ២កន្លែងជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាឲ្យ មានការចេញចូលជាសាធារណៈឡើយ ក្រោយរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ (ខ្មែរ+ចិន) ចំនួន០២នាក់ ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោក ជា ពិសី បានបញ្ជាក់ថា ការរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់នេះ គឺកើតលើបុរសជនជាតិខ្មែរម្នាក់អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និងម្នាក់ទៀតជាបុរសជនជាតិចិន អាយុ៣៦ឆ្នាំ រស់នៅអគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ហើយបុរសជនជាតិចិន និងខ្មែរទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅហើយ៕ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner