អភិបាលខេត្តបាត់ដំបង ធ្វើការអំពាវនាវដល់ពលរដ្ឋទាំងអស់ក្នុងស្រុកសង្កែ ដែលរស់នៅក្បែរជាប់ដងផ្លូវ សូមកុំនាំគ្នារំលោភបំពាននិងសាងសង់នៅលើដីចំណីផ្លូវដែលរដ្ឋបំរុងទុក?

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបាត់ដំបង ពិសេសបងប្អូនរស់នៅក្នុងស្រុកសង្កែផ្ទាល់តែម្តង ដែលកំពុងរស់នៅនិងមានទីលំនៅភូមិឋានរបស់ខ្លួនជាប់តាមដងផ្លូវជាតិ ផ្លូវខេត្ត ផ្លូវឃុំក្នុងភូមិសាស្ត្រស្រុករបស់ខ្លួនត្រូវរួមគ្នាចូលរួមគោរពច្បាប់ទាំងអស់គ្នា។សូមកុំនាំគ្នារំលោភបំពានដោយធ្វើការសាងសង់អ្វីមួយ នៅលើដីទំនេរដែលជាដីចំណីផ្លូវរបស់រដ្ឋដែលបំរុងទុកសម្រាប់ធ្វើការកែលម្អអភិវឌ្ឍន៍ពង្រីកផ្លូវ នៅថ្ងៃអនាគតខណៈពេលដែលប្រទេសជាតិរីកចម្រើនវាអាចបង្កនូវការប៉ះពាល់និងផលលំបាកពេលដែលអាជ្ញាធរមានតម្រូវការធ្វើការពង្រីកសាងសង់ផ្លូវបន្ថែមទៀតហើយតម្រូវឲ្យបងប្អូនធ្វើការរុះរើចេញដោយមិនមានសំណងនោះទេ។

      ការថ្លែងលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកសង្កែ ព្រមទាំងបើកនូវការដ្ឋានសាងសង់ផ្លូវខេត្ត(លេខ១៥៧អា)ក្រាលកៅស៊ូមួយខ្សែដើម្បីតភ្ជាប់ពីភូមិសាស្ត្រឃុំរាំងកេសី ស្រុកសង្កែ ទៅឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបន្តក្រាលកៅស៊ូ២ស្រទាប់ប្រភេទDBSTប្រវែង៥.០០០ម៉ែត្រ ការសាងសង់ផ្លូវនេះអនុវត្តគម្រោងផ្ទាល់ដោយមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១នេះ។ហើយក្នុងពិធីនេះក៏មានវត្តមានពីឯកឧត្អមភិបាលរងខេត្ត,លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត អស់លោកប្រធានមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត រួមនិងអាជ្ញាធរស្រុកនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាច្រើនទៀតផងដែរ។

      លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងដែរថា៖ផ្លូវដែលយើងកំពុងបើកការដ្ឋាននិងធ្វើការសាងសង់នៅថ្ងៃនេះ មានប្រវែង៥.០០០ម៉ែត្រនិងទទឹងផ្លូវ ប្រវែង៧ម៉ែត្រដោយឆ្លងកាត់និងតភ្ជាប់ពីឃុំរាំងកេសី ស្រុកសង្កែ ឆ្ពោះទៅកាន់ឃុំបាយដំរ៉ាំ ស្រុកបាណន់។ លោកប្រធានមន្ទីរ ក៏បានឲ្យដឹងបន្ថែមថា៖ ក្រុមការងារសាងសង់ នឹងខិតខំស្ថាបនាផ្លូវកៅស៊ូមួយខ្សែនេះឱ្យបានរួចរាល់ឆាប់រហ័ស ប្រកបដោយការធានាគុណភាព ផងដែរ។លោកប្រធានមន្ទីរ ក៏បានសំណូមពរដលប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សូមកុំរំលោភនៅលើដីចំណីផ្លូវរបស់រដ្ឋ ពីព្រោះផ្លូវដែលយើងកំពុងធ្វើការស្ថាបនានេះ គឺមានទំហំរហូតដល់ទៅ ៤០ម៉ែត្រ ដោយគិតពីចំណុចអ័ក្សនៃផ្លូវ។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរសាធារណការខេត្ត និងមន្ត្រីក្រុមការងារសាងសង់ ដែលបានយកចិត្តទុកដាក់ពិនិត្យលទ្ធភាពធ្វើការកែលម្អផ្លូវមួយខ្សែនេះ ដើម្បីបានតភ្ជាប់នូវផ្លូវដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងស្រុកទាំង២ខាងលើ គឺស្រុកសង្កែនិងស្រុកបាណន់ ហើយថែមទាំងបានជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ កាន់តែល្អប្រសើរឡើងទៀតផង។

        ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានសង្កត់ធ្ងន់ផងដែរថា៖ថ្វីត្បិតផ្លូវក្រាលកៅស៊ូនៅទីនេះមិនបានតភ្ជាប់ទាំងស្រុងក៏ពិតមែនតែវាក៏ជាសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ខនៅទីនេះទទួលបាននៅថ្ងៃនេះដែលមិនមែនជាក្តីស្រមៃនោះទេ?។បើយើងគិតថយក្រោយពីអតីតកាលកន្លងមក ពីមុននេះ នៅទីនេះ គឺជាផ្លូវដានរទេះគោ។ ក្រោមគោលនយោបាយឈ្នះឈ្នះនិងពីការខិតខំប្រឹងប្រែង នៃរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងជាពិសេស ក្រោមការណែនាំដឹកនាំផ្ទាល់ពីសម្តេចក្រឡាហោម សខេង និង ក្រុមការងារចុះជួយខេត្ត បានធ្វើឲ្យសមិទ្ធផលនានាមានការរីកចំរើនលើគ្រប់វិស័យពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ ដោយកែប្រែពីផ្លូវដានរទេះគោ មកផ្លូវលំដីផ្លូវចាក់ក្រាលក្រួសក្រហម និងនៅថ្ងៃនេះជាផ្លូវកៅស៊ូDBSTទៀតផង។ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏បានថ្លែងអំពាវនាវដល់បងប្អូន សូមឲ្យចូលរួមជាមួយអាជ្ញាធរក្នុងការស្ថាបនាផ្លូវមួយខ្សែនេះត្រូវបញ្ឈប់ពីការរំលោភបំពានលើដីចំណីផ្លូវសាងសង់ដោយខុសច្បាប់ ដែលតម្រូវត្រូវតែធ្វើការរុះរើ…ដូចជាការសាងសង់របង រោងឬតូបលក់ដូរជាដើម។និងចូលរួមជួយសម្រួលកាប់ដើមឈើកាប់មែកឈើនានា ដែលបង្កដល់ការកែលម្អផ្លូវ ដើម្បីងាយស្រួលដល់គ្រឿងចក្រក្នុងដំណើរការស្ថាបនាផ្លូវនៅទីនេះ ឆាប់បានរួចរាល់ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner