សេចក្តីណែនាំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩របស់កីឡាករ កីឡាការិនីកម្ពុជា

អត្ថបទដោយ៖
ធី ដា

CAMSOC–ភ្នំពេញ៖ សូមមេត្តាពិនិត្យក្រុមត្រូវចាក់វ៉ាក់សាំងក្នុងតារាង និងត្រូវផ្សព្វផ្សាយឲដល់សមាជិកក្រុមឲ្យផ្ទាល់គ្រប់ៗគ្នា
សូមយកតាមខ្លួន និងស្តាប់ការណែនាំមួយចំនួនដូចខាងក្រោម៖

១- អត្តសញ្ញាណបណ្ណ
២- លិខិតបានបំពេញទម្រង់បែបបទរួច
៣- ពាក់អាវយឺតកីឡា
៤-បើមានផ្តាសសាយ និងអ្នកជាប់ធ្វើចក្តាឡីស័កខ្លួនឯង ផ្អាកកុំទៅចាក់ ហើយត្រូវផ្តល់ព័ត៌មានដល់ CAMSOC។
៥- ពេលចាក់រួច អាចងងុយគេង ត្រូវសម្រាក១ថ្ងៃ កុំឲ្យទឹកប៉ះកន្លែងម្ជុលចាក់។ កីឡាករ កីឡាការិនីត្រូវឈប់សម្រាក់១ថ្ងៃចាក់ រីឯថ្ងៃទី២ និងទី៣ អាចហាត់បានក្នុងកម្រិតស្រាល បន្ទុកទាប ដល់ថ្ងៃទី៤ តទៅអាចហាត់កើនឡើងបន្តិចម្តង តែហាមធ្ងន់។

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ សូមមកដល់កន្លែងចាក់ម៉ោង៧គត់ សម្តេចពិជ័យសេនាប្រធាននឹងមានវត្តមានលើកទឹកចិត្ត។

សូមអរគុណសន្តិភាព អរគុណការយកចិត្តទុកដាក់ ដើម្បីសុខមាលភាព សុវត្ថិភាព មហាគ្រួសារកីឡា៕

ដោយក្តីគោរព វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner