​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​ការវាយប្រហារតាមអាកាស​នៅ​ស៊ី​រី​ជា​ការព្រមាន​ដល់​អ៊ី​រ៉​ង់

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃសុក្រ​នេះ​បាន​ព្រមាន​ទៅកាន់​អ៊ី​រ៉​ង់​អោយ​ប្រយ័ត្នខ្លួន​ ​នៅ​ពេល​ត្រូវ​បាន​សួរនាំ​ថា​តើ​លោក​បាន​នឹង​កំពុង​ផ្ញើ​សារ​អ្វី​ទៅ​ទីក្រុង​តេ​ហេ​រ៉​ង់ ​ជាមួយនឹង​ការវាយប្រហារ​តាម​អាកាស​ប្រឆាំង​សកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​។​

ថ្លែង​ពី​ទីក្រុង​ហូស្តុ​ន​ ​អំឡុង​ដំណើរ​ចុះ​ផ្តល់​ជំនួយ​សង្គ្រោះ​ ​បន្ទាប់ពី​ព្យុះ​រដូវរងា​ដ៏​ធំ​នៅ​រដ្ឋ​តិច​សា​ស់ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​អ្នក​ (​អ៊ី​រ៉​ង់) ​មិន​អាច​ធ្វើសកម្មភាព​ដោយ​គ្មាន​និ​ទណ្ឌ​ភាព​បានទេ​”… “​ត្រូវ​ប្រយ័ត្នខ្លួន​” ​។​

អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ ​ជេន​ ​ផ្សារ​គី​ ​បាន​ហៅ​ការវាយប្រហារ​តាម​អាកាស​នេះ​ថា​ ​ជា​សារ​ច្បាស់លាស់​ថា​ ​លោក​ ​បៃ​ដិ​ន​ ​នឹង​ចាត់វិធានការ​ដើម្បី​ការពារ​ជនជាតិ​អាមេរិក​ ​ហើយ​នៅ​ពេល​ការ​គំរាមកំហែង​បាន​លេចឡើង​ ​គាត់​មាន​សិទ្ធិ​ចាត់វិធានការ​តាមពេលវេលា​ ​និង​តាម​ចរិតលក្ខណៈ​នៃ​ការ​ជ្រើសរើស​របស់​គាត់​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

A
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner