​អ៊ី​រ៉​ង់ ​និង​ស៊ី​រី​ថ្កោលទោស​សហរដ្ឋអាមេរិក​ ​ជុំវិញ​ការវាយប្រហារ​តាម​អាកាស​ផ្តាច់ជីវិត​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​២​២​នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី

​អ៊ី​រ៉​ង់​៖​ ​ក្រសួងការបរទេស​អ៊ី​រ៉​ង់ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​តាម​អាកាស​ដោយ​ខុសច្បាប់​របស់​យោធា​អាមេរិក​ ​ប្រឆាំង​នឹង​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​ទៅលើ​តំបន់​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រង់​ ​លោក​ ​សា​អ៊ី​ដ​ ខា​ទីប​ហ្សេដេហ៍ ​បាន​ហៅ​ការវាយប្រហារ​នេះ​ថា​ ​ជា​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ច្បាប់អន្តរជាតិ​ ​ហើយ​ថា​ ​ទង្វើ​ថ្មី​នេះ​របស់​សហរដ្ឋអាមេរិក​ ​នឹង​បង្ក​ឲ្យ​ជម្លោះ​យោធា​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង​ ​និង​បង្ក​ឲ្យ​អស្ថិរភាព​ក្នុង​តំបន់​ថែមទៀត​ ​។​

​បើ​តាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ ​ការវាយប្រហារ​តាម​អាកាស​របស់​យោធា​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​បាន​សម្លាប់​សមាជិក​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​យ៉ាងហោចណាស់​២​២​នាក់​ ​ដែល​នេះ​ជា​ការ​ឆ្លើយតបនឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែ​ត​ជាបន្តបន្ទាប់​ ​សំដៅ​ទៅលើ​ទាហាន​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ ​៕​ ​ប្រភព​៖​ ​D​W​.​co​m​ ​និង​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner