​ប្រេសិត​ពិសេស​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​ចាំបាច់នានា ដើម្បី​បញ្ចប់​រដ្ឋប្រហារយោធា​ក្នុង​ប្រទេស​ខ្លួន

​អាមេរិក​៖​ ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​ ​លោក​ ខ្យ៉ ម៉ូ ​ទុន​ជួស​មុខ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ ​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​បាន​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​ចាំបាច់​នានា​ប្រឆាំង​នឹង​យោធា​មី​យ៉ា​ន់​ម៉ា​ ​ទើប​អាច​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​អោយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​។​

ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​រូប​នេះ​ ​បាន​គូស​បញ្ជាក់​ថា​ ​យើង​ត្រូវការ​ការ​ចេញ​សកម្មភាព​ខ្លាំង​ៗ​បំផុត​ថែមទៀត​ ​ពីសំណាក់​សហគមន៍​អន្តរជាតិ​ ​ដើម្បី​បិទ​បញ្ចប់​ទៅវិញ​ជាបន្ទាន់​នូវ​ការ​ធ្វើ​រដ្ឋប្រហារយោធា​ ​ព្រមទាំង​ដើម្បី​បញ្ចប់​ការគាបសង្កត់​ជន​ស្លូតត្រង់​ ​ហើយ​ប្រគល់​រដ្ឋអំណាច​ឲ្យទៅ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ ​។​

សូម​ជម្រាប​ថា​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ស្ថិត​ក្រោម​ស្ថានភាព​ចលាចល​ ​ចាប់តាំង​ពី​យោធា​បាន​ឡើង​គ្រប់គ្រង​អំណាច​ ​និង​ចាប់ខ្លួន​លោកស្រី​ ​ស៊ូ​ជី​ ​រួម​ជាមួយ​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​របស់​លោកស្រី​ ​ក្រោយ​យោធា​ចោទប្រកាន់​ថា​ ​ការបោះឆ្នោតសកល​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ដែល​បក្ស​លោកស្រី​ទទួល​ជ័យ​ជម្នះ​នោះ​ ​បាន​ប្រព្រឹត្តទៅ​ដោយ​គ្មាន​តម្លា​ភាព​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner