​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេច​ថ្មី​មួយទៀត​ ​ដើម្បីអំពាវនាវអោយមានការទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយសមភាព

​បរទេស​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​បាន​ផ្តល់​ការ​អនុម័តយល់ព្រម​ជាឯកច្ឆន្ទ​លើ​សេចក្តី​សម្រេច​មួយ​ ​ដែល​អំពាវនាវ​អោយ​មានការ​ទទួល​បាន​នូវ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​ជម្លោះ​ ​និង​ប្រទេស​ក្រីក្រ​ ​។​

សេចក្តី​សម្រេច​ខាងលើនេះ បាន​សង្កត់ធ្ងន់​ទៅលើ​ភាព​ចាំបាច់​ជាបន្ទាន់​នូវ​សាមគ្គីភាព​ ​សមធម៌​ ​និង​ប្រសិទ្ធ​ភាព​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ ​CO​V​I​D​-19 ​នៅ​តាម​ប្រទេស​ដែល​មានលទ្ធភាព​តិចតួច​ ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ ​។​ ​សេចក្តី​សម្រេច​ដដែល​នេះ​ ​ក៏​ស្នើ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ​និង​ប្រទេស​ទាំងឡាយ​ដែល​មានលទ្ធភាព​ ​ជួយគ្នា​បរិច្ចាគ​វ៉ាក់សាំង​ទៅកាន់​បណ្តា​ប្រទេស​ចំណូល​មធ្យម​និង​ទាប​ ​ក៏ដូចជា​ប្រទេស​ដែល​ត្រូវការ​ជាចាំបាច់ ។​

សូម​ជម្រាប​ថា​ ​នេះ​គឺជា​សេចក្តី​សម្រេច​ទី​០​២​ហើយ​ ​ស្តីពី​ជំងឺ​ ​CO​V​I​D​-19 ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ចាប់តាំង​វិបត្តិ​ជំងឺ​នេះ​បាន​ផ្ទុះឡើង​កាលពី​មួយ​ឆ្នាំមុន​ ​ខណៈ​សេចក្តី​សម្រេច​ទី​០​១​ ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​មាន​គោលដៅ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​តាម​តំបន់​ជម្លោះ​ប្រដាប់​អាវុធ​ទាំងឡាយ​ ​ដើម្បី​ផ្តោត​ទៅ​សម្រួល​ដល់​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner