អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៣លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥២ម៉ឺននាក់ និងជាសះស្បើយ៨៩លាន៥៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៣លាន៩៩ម៉ឺន១ពាន់៧៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥២ម៉ឺន៩ពាន់៤២១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៩លាន៥៤ម៉ឺន៤ពាន់៧៩១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន១៣ម៉ឺន៦ពាន់៩១២នាក់ ស្លាប់ចំនួន៥២ម៉ឺន៣ពាន់៨២នាក់ និងជាសះស្បើយចំនួន១៩លាន៥៣ម៉ឺន៤ពាន់៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៧ម៉ឺន៩ពាន់៩៧៩នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៩៧០នាក់ និងជាសះស្បើយ១០លាន៧៦ម៉ឺន៣ពាន់៤៥១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៤៥ម៉ឺន៧ពាន់៧៩៤នាក់ ស្លាប់២៥ម៉ឺន២ពាន់៩៨៨នាក់ និងជាសះស្បើយ៩លាន៣៥ម៉ឺន៥ពាន់៩៧៤នាក់ ៕ ប្រភព៖ worldometers