ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័ល​ក្រចំនួន​១០ គ្រួសារបានទទួលអំណោយឯកឧត្តម ឯកហ៊ុន ម៉ាណែត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី ចុះសាកសួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័លក្រចំនួន១០ គ្រួសារ មានជីវភាពលំបាកខ្វះខាត និងបាននាំយក ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ចែកជូន នៅរសៀលថ្ងៃទី ២៧ខែកុម្ភះ ឆ្នាំ ២០២១រស់នៅភូមិគគីចាស់ ឃុំសាលាស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

សកម្មភាពរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តសកម្មភាពមនុស្សធម៌ ដោយមិនគិតពីថ្ងៃឈប់សម្រាក ដោយបានប្រកាន់ភ្ជាប់នូវការចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែដង្ហោយហៅរកការជួយឧបត្ថម្ភ និងនាំយកស្បៀងអាហារ និងថវិកាមួយចំនួន ត្រូវបានឧបត្ថម្ភជូន ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងចំនួន 10 គ្រួសារក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គ.ក មីជាតិមួយកេស ទឹកត្រី១ យួរ និងថវិកាមួយចំនួន។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានពានំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសក្នុងឱកាសដែលប្រទេសជាតិយើងទទួលរងផលប៉ះពាល់ដោយសារមេរោគកូវីដ19 ជាសកល  សម្ដេចតេជោ បានបន្តឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនដល់ប្រជាពលរដ្ឋយើងដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃមេរោគកូវីត19 នេះផងដែរ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវខិតខំថែរក្សាសុខភាព ការពារការឆ្លងមេរោគកូវីដ19 ដោយអនុវត្តតាមវិធានការ 3 ការពារ និងវិធានការបីកុំ របស់សម្ដេចតេជោហ៊ុនសែន ដើម្បីចូលរួមការពារទប់ស្កាត់ការឆ្លងមេរោគកូវិដ១៩ ។

ប្រជាពលរដ្ឋទីទ័លក្រ និងលោកយាយលោកតាចាស់ជរាគ្មានទីពឹង មានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានទទួលជំនួយឧបត្ថម្ភ  ស្របពេលដែលគាត់កំពុងមានការលំបាកខ្វះខាត និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមហ៊ុនម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងាររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានឆ្លៀតឱកាស នំាអំណោយមកចែកជូន ដែលជាការ ជួយដោះស្រាយការលំបាកជូនពួកគាត់នៅពេលនេះ ៕ ដោយ ប៊ុន រដ្ឋា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner