អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅនាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ

អត្ថបទដោយ៖
Kien Sereyvuth

នៅវេលាម៉ោង០៩:០០ព្រឹក ថ្ងៃសៅរ៍ទី២៧ ខែកុម្ភ: ឆ្នាំ២០២១ លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅតំណាងឲ្យលោក ចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌ ចុះសួរសុខទុក្ខគ្រួសាររងគ្រោះអគ្គីភ័យចំនួន ០១គ្រួសារនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ក្នុងនោះបានជួយឧបត្ថម្ភ អង្ករចំនួន៥០គក្រ.,មី២កេស,ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ,ទឹកស៉ីអ៉ីវ១យួរ,ស្កសរ២គីឡូក្រាម , តែ៥កញ្ចប់ , ត្រីខកំប៉ុង១០កំប៉ុង, សម្ភារ:ផ្ទះបាយ១៤មុខនិងថវិកា២០០,០០០រៀល។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី២៦ ខែកុម្ភ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានកើតករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ទំហ៊ំ៦ម៉ែត្រគុណនិង៨ម៉ែត្រ ធ្វើអំពីឈើខាងលើ ថ្មខាងក្រោម មានម្ចាស់ផ្ទះ ឈ្មោះ អ៊ុង ជួន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ដែលករណីនេះផ្តើមចេញពីការឆ្លងចរន្តអគ្គីសនី ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner