ឆ្លងចរន្តភ្លេីងឆេះរថយន្តស៊េរីទំនើបម៉ាក Ford Raptor ស្លាកលេខ កម្ពុជា CLMN 9899 មួយគ្រឿងនៅខណ្ឌដូនពេញ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ មានរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា CLMN 9899 មួយគ្រឿងបានឆ្លងចរន្តភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលវេលាម៉ោង១៩:១០នាទីយប់ ថៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

 យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា  ម្ចាស់រថយន្តមានឈ្មោះ ឈួ  ប៊ុនរិទ្ធ  ភេទប្រុស  អាយុ ៥១ឆ្នាំ  ជនជាតិខ្មែរ នៅសង្កាត់វាលវង់  ខណ្ឌ៧មករា  មុខរបរគ្រូពេទ្យ ។ 

  ចំពោះមូលហេតឆេះនេះគឺឆ្លងចរន្តប្រព័ន្ធភ្លេីងដែលបណ្ដាលឲ្យខូចខាតសម្ភារៈរថយន្ត ផ្នែកខាងមុខជាច្រេីន  និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស ឬឆេះរាលដាល់ដល់ផ្ទះអ្នកជិតខាងឡេីយ។

 ក្នុងប្រតិបត្តិការ បង្ការនិងពន្លត់អគ្គីភ័យឆាបឆេះរថយន្តនេះបានប្រើប្រាស់រថយន្តការិយា ល័យ អគ្គិភ័យ  ០២គ្រឿង  ប្រើប្រាស់ទឹកអស់ ១ឡាន   ស្មេីនឹង ៤ម៉ែត្រ    គូបនិងពន្លត់ចប់នៅវេលាម៉ោង១៩:៣០នាទីយប់៕ដោយ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner