អ្នកច្បារអំពៅ សូមបង្កើនការប្រុងប្រយ័ត្ន ជាងមុនផង ដោយអ្នករត់តាក់ស៊ីម្នាក់ បានឆ្លងជំងឺ កូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖បុរសជនជាតិខ្មែរម្នាក់ ជាអ្នករត់តាក់ស៊ី រស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបានរកឃើញ ថា បានឆ្លងជំងឺកូវីដ១៩ ។

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថា «សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ក្នុងកាលៈទេសៈនេះ មិនមែនជារឿងលេងសើចទេ ហើយក៏មិនត្រូវធ្វេសប្រហែសឡើយ»។

លោកអភិបាលរង សូមអោយបងប្អូនប្រជាពលរដ្ឋអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យើង ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ប្រកាសរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៥នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈ ៤នាក់ផ្សេងទៀត ជាអ្នកដំណើរចូលមកកម្ពុជា ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner