រាជរដ្ឋាភិបាលសម្រេចផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនកម្មករប្រមូលសម្រាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់ អ្នករត់ម៉ូតូឌុប

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី រៀបចំឡើងនៅថ្ងៃទីអាទិត្យ ទី២៨ ខែកុម្ភៈឆ្នាំ២០២១ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ជូនក្រសួងសុខាភិបាល រៀបចំកម្មវធីដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករប្រមូលសម្រាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់ អ្នករត់ម៉ូតូឌុបនៅពេលខាងមុខនេះ។ ជាមួយគ្នានេះដែរ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី បានប្រកាសផងដែរអំពីជំនួយវ៉ាក់សាំងកូវីដ-១៩ ពីWHO ចំនួន៣២៤,០០០ដូស។ នៅក្នុងសេចក្ដីប្រកាសខាងលើនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner