បុរសម្នាក់ មានវិបត្តិគ្រួសារ បានមកចងកសម្លាប់ខ្លួន នៅលើដើមប្រេងខ្យល់ ក្នុងសង្កាត់ព្រៃស

ភ្នំពេញ៖ បុរសម្នាក់ មានវិបត្តិក្នុងគ្រួសារ បានធ្វើអត្តឃាតចងករសម្លាប់ខ្លួនឯង នៅលើដើមប្រេងខ្យល់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចដីឡូដ៍គ្មានលេខ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ បូរ សុជាតិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចង់កសម្លាប់ខ្លួនដោយសារមានវិបត្តិក្នុងគ្រួសារ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានដើរធ្វើដំណើរ ក៏ស្រាប់តែឃើញបុរសម្នាក់ចងកនៅជាប់នឹងដើមប្រេងខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលរួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជាក់ស្ដែង។ រួចសមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យឲ្យចុះមកពិនិត្យមើលតែម្តង។

តាមការពិនិត្យកោសល្យវិច័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកគ្រូពេទ្យឧញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ បានបញ្ជាក់ថា សពរងគ្រោះឈ្មោះ បូរ សុជាតិ គឺស្លាប់ដោយធ្វើអត្តឃាតចងករសម្លាប់ខ្លួនពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មឡើយ។

បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឬស្សីសាញ់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner