រដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ចំនួន៤០ម៉ឺនដូស្តជំហានទី២ដល់កម្ពុជា

អត្ថបទដោយ៖
ធី ដា

យោងតាមស្ថានទូតចិនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា។

ប៉ុន្តែស្ថានទូតមិនបានបញ្ជាក់ថា វ៉ាក់សាំងនោះគ្រោងនឹងដឹកមកដល់កម្ពុជានៅពេណានៅឡើយទេ។ សូមជម្រាបថា ប្រទេសចិនបានប្រកាសផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះស៊ីណូហ្វាមចំនួន១លានដូស្តដល់កម្ពុជា ក្នុងនោះនៅថ្ងៃ៧កុម្ភៈឆ្នាំ២០២១ វ៉ាក់សាំងចំនួន៦០ម៉ឺនដូស្តបានដឹកមកដល់កម្ពុជា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner