ថិវិកា ២០លានរៀល ត្រូវបានអភិបាលរាជ​ធានី​ភ្នំ​ពេញ ឧបត្ថម្ភដល់កម្លាំងអាវុធហត្ថរាជ​ធានីភ្នំពេញ ដែលបង្ក្រាប​ក្រុមចោរប្លន់ និងជម្រិត ក្នុងបុរីអង្គរ​ភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដោយឧបត្ថម្ភថិវិកា២០លានរៀល ដល់កងកម្លាំងក្នុងព្រឹត្តិការបង្ក្រាបបានសម្រេចទៅលើ ក្រុមចោរដែលចូលប្លន់ និងចាប់ជម្រិត ក្នុងបុរីអង្គរភ្នំពេញ។

ក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ បានរៀបផែនការចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ។ ជាក់ស្តែង កាលពីវេលាម៉ោង១១៖០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AK មួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner