កាស៊ីណូ NAGA World ដែលនៅមូលដ្ឋាននៅរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ន

អត្ថបទដោយ៖
ធី ដា

កាស៊ីណូ NAGA World ដែលនៅមូលដ្ឋាននៅរាជធានីភ្នំពេញ បានស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១១ករណីកើតលើបុគ្គលិក និងភ្ញៀវចូលមកកម្សាន្ត។ យោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រុមហ៊ុននេះ នៅព្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យបានដឹងថា កាស៊ីណូ NAGA World បានរកឃើញមានករណី ររីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងការរកឃើញចំនួន១១ករណីនៅលើបុគ្គលិក និងភ្ញៀវ ដែលចូលមកកម្សាន្ត នៅទីនោះ។

ជាមួយគ្នានេះក្រុមគ្រូពេទ្យ បានកំពុងធ្វើតេស្តិ៍សំណាករកជំងឺកូវីដ១៩ លើបុគ្គលិកក្រុមហ៊ុនប្រមាណ៣០០០នាក់ ផងដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនសម្រេច ស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀត អំពីវិធានការបង្ការ និងទប់ស្កាត់ដល់និយោជក និងភ្ញៀវទាំងអស់ដែលមកកាន់ទីនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner