សម្តេចតេជោ គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ ក្នុងការរៀបចំចងក្រងឯកសារស្រាវជ្រាវកម្រិតថ្នាក់ជាតិ ស្តីពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ

អត្ថបទដោយ៖
AMS OneMinute

សម្តេចតេជោនាយករដ្ឋមន្ត្រី៖ “ខ្ញុំសូមគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ ក្នុងការរៀបចំចងក្រងឯកសារស្រាវជ្រាវកម្រិតថ្នាក់ជាតិ ស្តីពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងចងក្រងក្រាំងចម្រៀងសំរាប់ច្រៀងអម និងកំដរក្នុងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ។ ឯកសារស្រាវជ្រាវនេះ នឹងក្លាយទៅជាឯកសារគោល ដើម្បីទុកជាក្បួនខ្នាតសម្រាប់ការហាត់រៀនរបាំរបស់ក្មេងៗជំនាន់ក្រោយ”។

ដកស្រង់ពីសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ចុះថ្ងៃទី១ មីនា ២០២១

📷 Niradey

ads banner