​សហរដ្ឋអាមេរិក​គ្រោង​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​No​v​a​v​a​x ​ឆាប់ៗ​នេះ​ ​ក្រោយ​មើលឃើញ​ពី​ប្រសិទ្ធ​ភាព​ប្រឆាំង​វី​រុ​ស​ទម្រង់​ធម្មតា​ ​និង​ បំ​ប្លែងខ្លួន​ថ្មី​នៅ​អង់គ្លេស

​អាមេរិក​៖​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​No​v​a​v​a​x ​លោក​ ​ស្ទែ​ន​លី​ អ៊ឺ​ក​ ​និយាយ​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ខ្លួន​ទំនងជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​សហរដ្ឋអាមេរិក​នា​ពេល​ឆាប់ៗ​នេះ​ ​ឬ​អាច​នៅ​ខែ​ឧសភា​ ​ប្រសិនបើ​និយ័ត​ករ​អាមេរិក​អនុម័ត​លើ​ទិន្នន័យ​ពី​ការ​ធ្វើ​តេ​ស្ដ​នៅ​អង់គ្លេស​ ​ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​ស​ប្ដាហ៍​ខាងមុខនេះ​ ​។​

បើ​តាម​លោក​ ​ស្ទែ​ន​លី​ អ៊ឺ​ក​ ​កិច្ច​ចរចា​ជាមួយ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​កំពុង​ធ្វើឡើង​នៅឡើយ​ ​ហើយ​ទីភ្នាក់ងារ​មួយ​នេះ​អាច​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ ​No​v​a​v​a​x ​បង្ហាញ​ទិន្នន័យ​ធ្វើ​តេ​ស្ដ​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ដែល​នេះ​អាច​នឹង​ត្រូវការ​ពេល​បន្ថែម​០​២​ខែ​ទៀត​ ​ដើម្បី​បញ្ចប់​ការ​ធ្វើ​តេ​ស្ដ​ ​ឬ​អាច​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ពាក់កណ្ដាល​រដូវក្ដៅ​ ​។​

យោង​តាម​ទិន្នន័យ​បឋម​ទទួល​បាន​ពី​ការ​ធ្វើ​តេ​ស្ត​នៅ​អង់គ្លេស​ ​កាលពី​ខែ​មករា​ ​បាន​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​No​v​a​v​a​x ​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៦​ភាគរយ​ ​ក្នុង​ការ​ប្រឆាំង​នឹង​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ធម្មតា​ ​និង​ ​៨​៦​ភាគរយ​ប្រឆាំង​នឹង​វី​រុ​ស​បំ​ប្លែងខ្លួន​ថ្មី​ ​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​អង់គ្លេស​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner