​អង្គការ​ ​WHO​ ​បញ្ជាក់​ថា​ ​ពិភពលោក​មើលឃើញ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ជាលើកដំបូង​ក្នុងរយៈពេល​០​៧​ស​ប្តាហ៍

​បរទេស​៖​ ​ចំនួន​អ្នក​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​នៅ​ទូទាំង​ពិភពលោក​ ​បាន​កើន​ឡើង​ជាលើកដំបូង​ក្នុងរយៈពេល​០​៧​ស​ប្តាហ៍ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​។​

ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ខ្លី​មួយ​ ​អគ្គនាយក​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ហ្គេប្រេយ៉េសឹ​ស​ ​បាន​និយាយ​ថា​ ​ការ​កើន​ឡើង​នូវ​ករណី​នេះ​គឺជា​រឿង​ខកចិត្ត​ ​ប៉ុន្តែ​មិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ ​ហើយ​ថា​ ​ការ​កើន​ឡើង​មួយ​ចំនួន​ ​គឺ​ដោយសារតែ​ការ​បន្ធូរបន្ថយ​វិធានការ​សុខភាព​សាធារណៈ​ ​ការ​រីក​រាលដាល​ជា​បន្ត​នៃ​វី​រុ​ស​បំ​ប្លែងខ្លួន​ ​និង​មនុស្ស​លែង​សូវ​ការពារ​ខ្លួន​ដូចមុន​ ​។​

ជាមួយគ្នា​នេះ​ ​លោក​ ថេដ្រូ​ស​ ​បាន​សង្កត់ធ្ងន់​ថា​ ​វា​ឆាប់​ពេក​ហើយ​សម្រាប់​រដ្ឋាភិបាល​នានា​ ​ក្នុង​ការពឹងផ្អែក​តែ​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​ហើយ​បោះបង់​ចោល​វិធានការ​ផ្សេងទៀត​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​ដ៏​កាច​សាហាវ​នេះ​… ​ប្រសិនបើ​ប្រទេស​នានា​ពឹងផ្អែក​តែ​លើ​វ៉ាក់សាំង​ ​ពួកគេ​នឹង​មាន​កំហុស​… ​វិធានការ​សុខភាព​សាធារណៈ​នៅតែ​ជា​មូលដ្ឋាន​នៃ​ការ​ឆ្លើយតប​ចំពោះ​ជំងឺ​ ​Co​v​i​d​-19 ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner