ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុក៣បរិច្ចាគទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា នៅសាលារាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុកចំនួន ៣បានបរិច្ចាគនូវទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ) ដើម្បីជួយសម្រួលជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញអាចទទួលបាននូវការហូបចុក និងការរស់នៅសមរម្យ ខណៈដែលពួកគាត់ មានជីវភាពក្រីក្រនិងភាគច្រើនជាមនុស្សចាស់ផងនោះ។
ក្រុមហ៊ុនទាំងបីដែលបានមកសម្តែងការគួរសមនិងផ្តល់ថវិកាទាំងនេះជូនឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ មិនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។

ក្រុមហ៊ុនដែលបរិច្ចាគទឹកប្រាក់ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ)ខាងលើនេះរួមមាន៖ ទី១ លោក អ៊ឺង ស៊ីវម៉េង តំណាងលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd ) ផ្តល់ជូនថវិកាចំនួន១០ម៉ឺនដុល្លារអាមរិក ។ ទី២ ក្រុមហ៊ុនជីប ម៉ុងឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក។ ទី៣ ក្រុមហ៊ុនប៉េង ហួត ឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដែរ ។សរុបទាំងអស់ចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីជួយសម្រួលជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូ ដែលពួកគាត់ភាគច្រើនជាមនុស្សចាស់ ដែលបាននិងកំពុងរកស៊ីធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងបីក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ឧបត្ថម្ភជាថិវការរបស់ខ្លួនដល់មូលនិធិត្រីចក្រយានកម្ពុជាក្នុងចូលរួមចំណែកជួយសម្រួលដល់ជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូនៅភ្នំពេញ ដើម្បីឲ្យពួកគាត់ដោះស្រាយជីវភាពបានមួយកម្រិតថែមទៀត។

ឯឧ បន្តថា៖ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន បានធ្វើឱ្យរាជធានីភ្នំពេញនិយាយដោយឡែកមានសន្តិសុខសណ្ដាប់ធ្នាប់ល្អបង្ករលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខហើយក្រុមហ៊ុនឯកជនទាំងអស់ដែលកំពុងរកស៊ីនិងវិនិយោគទុននៅរាជធានីភ្នំពេញក៏ស្រួលរកស៊ីផងដែរ។ គួរបញ្ជាក់ថា៖ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៣ខែមករាឆ្នាំ២០១៨មានរយៈពេលជាង៣ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែន ។ សម្តេចតេជោ ជាប្រធានកិត្តិយស ហើយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។

មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងម្នាក់៧ពាន់រៀល ក្នុង១ថ្ងៃ ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូនិងបណ្ណ័ ប.ស.សដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ថែមទៀត។ មូលនិធិត្រីចក្រយាននេះ អាចនឹងត្រូវចំណាយក្នុងរង្វង់ពី២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសម្តេចតេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង៥០០លានរៀល (ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក) ហើយឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner