កូរ៉េខាងត្បូងចាក់លុយជាង 13 ពាន់លានដុល្លារជួយដល់អាជីវកម្មខ្នាតតូច ដើម្បីធានាតុល្យភាពការងារ

សេអ៊ូល៖នៅថ្ងៃអង្គារនេះរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយដើម្បីអាចប្រើប្រាស់កញ្ចប់ថវិកាបន្ថែមប្រមាណជា 15 ទ្រីលានវ៉ុន ឬប្រមាណជា 13.38 ពាន់លានដុល្លារដើម្បីជួយជំរុញដល់អាជីវកម្មខ្នាតតូច ក៏ដូចជាជួយការពារដល់កំណើនការងារជូនពលរដ្ឋរបស់ខ្លួននៅក្នុងពេលវិបត្តិកូវីដ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុរបស់កូរ៉េក៏បានឲ្យដឹងផងដែរថា គិតមកដល់ពេលនេះប្រាក់ចំណាយរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំនេះគឺមានចំនួនរហូតទៅដល់ 573 ទ្រីលានវ៉ុន ឬប្រមាណជាង 510 ពាន់លានដុល្លារធៀបទៅនឹងការចំណាយឆ្នាំទៅមានការកើនឡើងដល់ទៅ 11.9 ភាគរយហើយបានធ្វើឲ្យប្រាក់ចំណូលពន្ធបានកើនឡើងប្រមាណជា 0.3 ភាគរយផងដែរ។

ទោះបីជាយ៉ាងណាក្តីគេអាចមើលឃើញដែរថាអត្រាបំណុលធៀបទៅនឹងផលិតផលក្នុងស្រុក ឬ debt-to-GDP វិញគឺមានកម្រិតអាក្រក់បំផុតមិនធ្លាប់មានខណៈដែលកាលពីឆ្នាំទៅមានប្រមាណជា 48.2 ភាគរយទល់នឹង 43.9 ភាគរយសម្រាប់ឆ្នាំ 2021 នេះ។

ក្រៅតែពីកញ្ចប់ថវិកាជំនួយសម្រាប់អាជីវកម្មខ្នាតតូចហើយនោះប្រាក់បន្ថែមប្រមានជា 4.1 ទ្រីលានវ៉ុនក៏ត្រូវបានអនុម័តដើម្បីយកទៅប្រើប្រាស់ក្នុងមូលនិធីសម្រាប់រក្សាការងារក៏ដូចជាកិច្ចការងារឧបត្ថម្ភធនជូនចំពោះសេវាថែរក្សាកុមារផងដែរ ដែលជាសាច់ប្រាក់សុទ្ធ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner