​យោធា​មី​យ៉ា​ន់​ម៉ា​ស្នើ​អោយ​កងកម្លាំង​សន្តិសុខ​កុំ​ប្រើ​គ្រាប់​ពិត​លើ​អ្នកប្រឆាំង​តវ៉ា​ ​ខណៈ​ខ្លួន​កំពុង​កើន​ឡើង​ទណ្ឌកម្ម​ពី​អន្តរជាតិ

​មី​យ៉ា​ន់​ម៉ា​៖​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ស្នើ​ទៅដល់​កងកម្លាំង​សន្តិសុខ​ ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​អ្នកប្រឆាំង​រដ្ឋប្រហារ​កាលពី​ចុង​ស​ប្តាហ៍ ​កុំ​ប្រើ​គ្រាប់​ពិត​ ​ខណៈ​ពេល​ដែល​មានការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​កើន​ឡើង​ ​។​

ការ​អំពាវនាវ​ខាងលើ​ធ្វើឡើង​តាមរយៈ​ការផ្សាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ ​M​R​T​V​ ​ពោល​គឺ​ក្រោយពេល​ដែល​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​កាលពី​ថ្ងៃអាទិត្យ​ ​បាន​ជួប​ការ​បង្ហូរ​ឈាម​ខ្លាំង​បំផុត​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​០​១​ ​ខែកុម្ភៈ​ ​ដោយ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ​អ្នកប្រឆាំង​តវ៉ា​យ៉ាងហោចណាស់​១​៨​នាក់​ត្រូវ​បាន​សម្លាប់​ ​និង​៣​០​នាក់​ផ្សេងទៀត​រង​របួស​ ​។​ ​យោធា​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ក៏បាន​អះអាង​ដែរ​ថា​ ​អ្នកប្រឆាំង​តវ៉ា​ជាង​១​ពាន់​៣​រយ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្នុង​អំឡុង​ពេល​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ ​។​

សូម​ជម្រាប​ថា​ ​ការ​ជួបជុំ​ប្រឆាំង​តវ៉ា​នៅ​រលក​ថ្មី​ ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​កើតមាន​សាជាថ្មី​នៅ​ថ្ងៃអង្គារ​នេះ​ ​បន្ទាប់ពី​តុលាការ​មី​យ៉ា​ន់​ម៉ា​បាន​បន្ថែម​ការចោទប្រកាន់​ទៀត​ប្រឆាំង​នឹង​មេដឹកនាំ​ស៊ីវិល​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ដែល​អាច​អោយ​លោកស្រី​នៅ​ក្នុងគុក​កាន់តែ​យូរ​ ​៕​ ​ប្រភព​៖​ ​Bloom​berg

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner