​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ ​United​ ​Air​line​s ​បញ្ជាទិញ​យន្ដហោះ​ Bo​e​in​g​ ​ប្រភេទ​ 737 ​MA​X ​បន្ថែមចំនួន​២​៥​គ្រឿង​ទៀត​ ​ដែល​គ្រោង​នឹង​ប្រគល់​នៅ​ឆ្នាំ​២​០​២​៣

​អាមេរិក​៖​ ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ ​United​ ​Air​line​s ​Holding​s ​Inc​. ​ប្រកាស​ថា​ ​ខ្លួន​បាន​បញ្ជាទិញ​យន្ដហោះ​ពី​ក្រុមហ៊ុន​ Bo​e​in​g​ ​Co​. ​ប្រភេទ​ 737 ​MA​X ​បន្ថែមចំនួន​២​៥​គ្រឿង​ទៀត​ ​ដែល​គ្រោង​នឹង​ប្រគល់​នៅ​ឆ្នាំ​២​០​២​៣​ខាងមុខនេះ​ ​ដើម្បី​ត្រៀម​សម្រាប់​ការ​ងើបឡើង​វិញ​នៃ​ការធ្វើដំណើរ​តាម​ផ្លូវអាកាស​ ​ក៏ដូចជា​វិ​ស​័​យ​ទេសចរណ៍​ ​។​

បើ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈី​កា​ហ្គោ​នេះ​ ​ខ្លួន​បាន​ពន្លឿន​ការ​​​ដឹកជញ្ជូន​យន្ដហោះ​ប្រភេទ​ ​MA​X ​ចំនួន​៤​០​គ្រឿង​បន្ថែម​ទៀត​នៅ​ឆ្នាំ​២​០​២​២​ ​និង​០​៥​គ្រឿង​ទៀត​រហូតដល់​ឆ្នាំ​ ​២​០​២​៣​ ​។​ ​យ៉ាងណាមិញ​ ​ក្រុមហ៊ុន​ ​United​ ​Air​line​s ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ថា​ ​នឹង​បញ្ជាទិញ​ឲ្យបាន​១​៨​៨​គ្រឿង​នៃ​យន្តហោះ​ប្រភេទ​ ​MA​X ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រធាន​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ ​United​ ​Air​line​s ​លោក​ ​អាន់​ឌ្រូ ណូ​សែល​ឡា ​បាន​និយាយ​ថា​ ​នៅ​ពេល​ចុង​បញ្ចប់​នៃ​ជំងឺរាតត្បាត​កាន់តែ​ខិត​ជិត​ ​ហើយ​វ៉ាក់សាំង​នៅតែ​បន្ត​ចែកចាយ​នោះ​ ​ដូច្នេះ​ការប្រកាស​នៅ​ថ្ងៃនេះ​នឹង​ជួយ​កំណត់​គោលដៅ​របស់យើង​ ​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការដែល​យើង​រំពឹង​ថា​ ​នឹង​មើលឃើញ​នៅ​ឆ្នាំ​២​០​២​២​ ​និង​ឆ្នាំ​២​០​២​៣​ខាងមុខនេះ​ ​៕​ ​ប្រភព​៖​ ​W​SJ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner