ក្រុម Everton យកឈ្នះ Southampton ក្នុងលទ្ធផល ១-០ នៅលីគកំពូលអង់គ្លេសរដូវកាល២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុម​ Everton ​ទទួលបាន៣ពិន្ទុ ក្រោយ​យក​ឈ្នះ​ Southampton ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ លីគ​កំពូល​អង់គ្លេស ​នារាត្រីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ​។ ១​គ្រាប់​របស់​ Everton រកបានដោយខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Richarlison នៅ​នាទី​ទី​៩ ។ ​៣ពិន្ទុកាលពីយប់មិញ បានធ្វើអោយ Everton ​​ពេល​នេះ​មាន​ពិន្ទុ​៤៣​ពិន្ទុ​ ស្មើ​គ្នា​ជាមួយ​ក្រុម Liverpool ​ដែរ ​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តារាង ។

សូមបញ្ជាក់ថា ​ក្រុម Everton នឹង​ទៅ​ឡើង​​​លេខ​៤​ ក្នុងតារាងប្រសិនជាពួកគេបន្តឈ្នះទៀត សម្រាប់​ប្រកួត​ទី​២៦ ពេលប៉ះ West Bromwich Albion នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner