ឆ្នាំ2020 ទំហំពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុបមានតម្លៃ 3.8 ពាន់លានដុល្លារ

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុបមានតម្លៃ 3,863 លានដុល្លារកាលពីឆ្នាំមុនដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងតួលេខដែលបានកត់ត្រាក្នុងឆ្នាំ2019 ក្រោមការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និង Brexit ។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថានៅឆ្នាំ2020 ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុបចំនួន 3,203 លានដុល្លារ និងនាំចូល 659 លានដុល្លារពីតំបន់ពាណិជ្ជកម្មអឺរ៉ុប។ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មមិនបានបញ្ជាក់ពីតួលេខសម្រាប់ការនាំចេញ និងការនាំចូល ជាមួយការប្រៀបធៀបសម្រាប់ឆ្នាំមុននោះទេ ប៉ុន្តែនៅក្នុងឆ្នាំ2019 ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង28 របស់សហភាពអឺរ៉ុបមានតម្លៃប្រមាណ 6.7 ពាន់លានដុល្លារ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការធ្លាក់ចុះពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហភាពអ៊ឺរ៉ុបត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យតម្រូវការសម្លៀកបំពាក់នៅក្នុងសហភាពអឺរ៉ុបនេះធ្លាក់ចុះ។ លោកថា ការឆ្លងរាលដាលនៃវីរុសនេះបានជះឥទ្ធិពលដល់ពិភពលោកទាំងមូលរួមទាំងសហភាពអ៊ឺរ៉ុបដែលជាទីផ្សារធំបំផុតសម្រាប់ផលិតផលកាត់ដេររបស់ប្រទេសកម្ពុជា ហើយបញ្ហានេះប៉ះពាល់ដល់វិស័យវាយនភណ្ឌនៅកម្ពុជាដូច្នេះការនាំចេញបានធ្លាក់ចុះដោយសាររោងចក្រមួយចំនួនបានបញ្ឈប់ប្រតិបត្តិការ។

កាលពីខែកុម្ភៈ ឆ្នាំ2020 គណៈកម្មការអឺរ៉ុបបានផ្តល់អនុសាសន៍ថាសហភាពអឺរ៉ុបដកកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) 20%ជាមួយព្រះរាជាណាចក្រកម្ពុជាដោយអះអាងថាកម្ពុជាបានរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះ។

កាលពីដើមខែកុម្ភៈកន្លងមក គណៈកម្មាធិការអឺរ៉ុប (EC) និងអង្គការអន្តរជាតិ ខ្លះៗទៀតបានប្រកាសព័ត៌មានមិនសូវគួរជាទីគាប់ចិត្តស្ដីពីកំណើនសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប។ រលកថ្មីនៃជំងឺរាតត្បាត Covid-19 បានធ្វើឱ្យយឺតយ៉ាវសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអឺរ៉ុប ព្រមទាំងបានបញ្ជាក់ថា សេដ្ឋកិច្ច អឺរ៉ុបនឹងមិនអាចវិលត្រឡប់ទៅប្រក្រតីឡើងវិញមុនឆ្នាំ2023បានឡើយ។

ចក្រភពអង់គ្លេស គឺជាប្រទេសមួយក្នុងចំណោមប្រទេសធំបំផុតនៅអឺរ៉ុប ដែលមានការរៀបចំពាណិជ្ជកម្មយ៉ាងធំជាមួយកម្ពុជាមុនពេលដែលខ្លួនចាកចេញពីប្លុកនេះនៅដើមឆ្នាំ2021។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥឡូវនេះចក្រភពអង់គ្លេសត្រូវបានគេរាប់បញ្ចូលក្នុងបញ្ជីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជា។ ការដក 20%នៃគម្រោង EBA ពីកម្ពុជាកាលពីឆ្នាំមុន ក៏បានជះឥទ្ធិពលដល់ពាណិជ្ជកម្មរវាង កម្ពុជា និងសហភាពអឺរ៉ុបដែរ ប៉ុន្តែកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (ប្រព័ន្ធពាណិជ្ជកម្មទូទៅ) ពីចក្រភពអង់គ្លេសដែលអាចនាំចេញ 20% ជំនួសវិញ ។

ប្រទេសកម្ពុជាគឺជាដៃគូពាណិជ្ជកម្មធំទី 54 របស់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំទី2 របស់កម្ពុជាក្នុងឆ្នាំ 2019 ដែលស្មើនឹង11.9 % នៃពាណិជ្ជកម្មសរុបរបស់ប្រទេស៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner