ណេតបង្កប់ល្បែងសុីសងនៅបុរីឡុងនី ខាងជើងផ្សារទួលពង្រ សង្កាត់ចោមចៅ១ បិទហើយបើកវិញៗមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ទីតាំងណេតបង្កប់ល្បែងសុីសងមួយកន្លែងនៅបុរីឡុងនី ខាងជើងផ្សារទួលពង្រ សង្កាត់ចោមចៅ១ ត្រូវអាជ្ញាធរចុះបិទជាច្រើនដងមកហើយ ប៉ុន្តែឥលូវបើកវិញៗមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យទាល់តែសោះ ។

ប្រភពបានឲ្យដឹងថា ទីតាំងណេតបង្កប់ល្បែងសុីសងខាងលើបើកទទួលអ្នកញៀនល្បែង២៥ម៉ោងលើ២៤ម៉ោង និងពេញ១សប្តាហ៍ មានអ្នកចេញចូលមិនដែលខាន ។ ហើយត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបជាច្រើនលើកមកហើយដែរ ប៉ុន្តែនៅតែបើកបានវិញដដែល សង្ស័យតែមានខ្នងខ្សែក្រាស់ហើយបានជាបើកលេងបានវិញ ម៉្យាងវិញទៀតគឺចំនៅមុខផ្លូវធំតែម្តង ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ សុទ្ធតែធ្លាប់បានចេញ បទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់ ។

ប្រជាពលរដ្ធរង់ចាំមើល លោកហែម ដារិទ្ធ អភិបាលខណ្ឌ និងលោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានវិធានការបង្ក្រាបជាម្តងទៀតដែរឬទេ ??? ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner