កូវីដ​១​៩​៖​ ​ថៃ​បន្ត​ធ្លាក់ចុះ​ការ​ឆ្លង​ក្នុង​សហគមន៍​ ​មក​នៅ​ត្រឹម​៣​៥​នាក់​ ​នៅ​ថ្ងៃនេះ​

ចំនួន​មនុស្ស​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ ​នៅ​ប្រទេស​ថៃ​បាន​បន្ត​ធ្លាក់ចុះ​មក​ត្រឹម​៣​៥​នាក់​ ​នៅ​ថ្ងៃ​ទី​២​ ​មីនា​ ​២​០​២​១​នេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​។​

​ប្រភព​បានឲ្យ​ដឹង​ដែរ​ថា​ ​ក្រៅពី​ឆ្លង​សហគមន៍​ ​៣​៥​នាក់​ ​ក៏មាន​ការឆ្លងថ្មីៗដោយឡែក៤នាក់ទៀតនិង ករណី​នាំចូល​ពីក្រៅ​ប្រទេស​ចំនួន​៣​នាក់​ទៀត​ដែរ​ ​ថែមទាំងស្លាប់​ម្នាក់ទៀត​ ​ធ្វើឲ្យ​អ្នក​ស្លាប់​កើន​ដល់​៨​៤​នាក់​ ​ខណៈ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​ ​២​៦​០​៧​៣​នាក់​ហើយ​ដែរ​។​

​ជា​ការ​កត់​សម្គាល់​ ​តាំងពី​ផ្ទុះ​ក្នុង​សហគមន៍​ជាថ្មី​ ​កាលពី​ចុង​ឆ្នាំ​២​០​២​០​មក​ ​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​ថៃ​បន្ត​ធ្លាក់ចុះ​ចំនួន​ឆ្លង​ថ្មីៗ​ ​ក្រោម​១​០​០​នាក់​ ​ក្នុងមួយថ្ងៃ​ ​ព្រោះថា​ ​ពេល​ផ្ទុះ​ដំបូង​ ​១​ថ្ងៃ​ឆ្លង​ដល់​ជិត​១​ពាន់​នាក់​ក៏មាន​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner