កម្ពុជាចេញផលិតផលកសិកម្មក្រៅពីអង្ករបានជាង១លាន៥សែន ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១

រដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន នៅរសៀលថ្ងៃទី២មីនាឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុករបស់លោក បានបញ្ចេញលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២១។ លោកបានបន្តថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១មានចំនួន លាន៥សែន៩ម៉ឺន៩ពាន់៩២២តោន៣៧០គីឡូក្រាម មានការកើនឡើងចំនួន ៥សែន៦ម៉ឺន៩ពាន់៤៩៣តោន៨៨០គីឡូក្រាម ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០។ ផលិតផលកសិកម្មទាំងនោះ ត្រូវបាននាំចេញទៅកាន់គោលដៅចំនួន២៥ប្រទេស ។

ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា៖

១) ដំឡូងមីក្រៀមមានចំនួន ៨០ម៉ឺន២ពាន់៤៥១តោន, ២) ដំឡូងមីស្រស់មានចំនួន១៥ម៉ឺន៤ ពាន់៧៥០តោន, ៣) ស្រូវចំនួន ២៨ម៉ឺន៧ពាន់៨៥០ ក្នុងនោះមិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន៥៥ម៉ឺន៩ពាន់៣៣ តោន, ៤) គ្រាប់ស្វាយចន្ទីចំនួន ៧ម៉ឺន៩ពាន់៤៧៣តោន,
៥) គ្រាប់ពោតក្រហមមានចំនួន៧ម៉ឺន៨ពាន់៨៥៦តោន, ៦) ផ្លែចេកស្រស់ចំនួន៧ម៉ឺន៥ពាន់ ៦៤៥តោន, ៧) ផ្លែស្វាយស្រស់ចំនួន៤ម៉ឺន៣ពាន់៦៨០តោន, ៨) ម្ទេសស្រស់ចំនួន ៣ម៉ឺន២ពាន់៤១៧តោន, ៩) ដូងប្រេងចំនួន ៧ពាន់១៧៦តោន, ១០) កន្ទក់មានចំនួន ៦ពាន់២៥០ តោន និងផលិតផលចំនួន ៣៣ មុខផ្សេងទៀតមានបរិមាណសរុបចំនួន ៣ម៉ឺន១ពាន់៣៧១ តោន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner