​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៥​លាន​២​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​១​លាន​១​១​ម៉ឺន​នាក់

​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៥​លាន​២​៩​ម៉ឺន​៩​ពាន់​៦​៥​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​៦​ម៉ឺន​៦​០​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​១​លាន​១​១​ម៉ឺន​៥​ពាន់​៤​៧​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​

សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៣​៧​ម៉ឺន​៧​០​៥​នាក់​ ​ស្លាប់​ចំនួន​៥​២​ម៉ឺន​៩​ពាន់​២​១​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៩​លាន​៩​០​ម៉ឺន​៥​ពាន់​៣​២​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​១​៣​ម៉ឺន​៩​ពាន់​៣​២​៣​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៧​ពាន់​៣​៨​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៨​១​ម៉ឺន​១​៦​២​នាក់​ ​។​

ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៦​៤​ម៉ឺន​៧​ពាន់​៨​៤​៥​នាក់​ ​ស្លាប់​២​៥​ម៉ឺន​៧​ពាន់​៥​៦​២​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៥​២​ម៉ឺន​៧​ពាន់​១​៧​៣​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner