​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជំរុញ​អោយ​បញ្ឈប់​ការ​ប្រើ​ហិង្សា​លើ​ក្រុម​អ្នកប្រឆាំង​តវ៉ា​នឹង​រដ្ឋប្រហារយោធា​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា

​មី​យ៉ា​ន់​ម៉ា​៖​ ​បណ្តា​រដ្ឋ​ម​ន្រ្តី​ការបរទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បាន​ជំរុញ​អោយ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ ​និង​ចាប់ផ្តើម​កិច្ច​ចរចា​លើ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ជាទី​ដែល​យោធា​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​ ​ក៏ដូចជា​បាន​បង្ក​ការ​ចាប់ខ្លួន​ដ៏​ធំសម្បើម​ ​និង​ការ​បង្ហូរ​ឈាម​ប្រឆាំង​នឹង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ​។​

ប្រទេស​ប្រ៊ុ​យ​ណេ​ដែល​ជា​ប្រធាន​អា​ស៊ាន​នៅ​ឆ្នាំនេះ​ ​បាន​ស្នើ​ឲ្យ​មាន​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ ​បន្ទាប់ពី​កិច្ចប្រជុំ​ខាងលើ​នេះ​ ​។​ ​ប៉ុន្តែ​រដ្ឋ​ម​ន្រ្តី​ទាំងនោះ​ ​ទំនងជា​មិនបាន​យល់ព្រម​លើ​សេចក្តីប្រកាស​មួយ​ទេ​ ​ហើយ​ប្រ៊ុ​យ​ណេ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​របស់​ប្រធាន​ផ្ទាល់​ ​។​ ​បើ​តាម​សេចក្តីថ្លែង​ការណ៍​នោះ​ ​យើង​បាន​សម្តែង​ការ​ព្រួយបារម្ភ​របស់យើង​ ​ចំពោះ​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ ​ជៀសវាង​ពី​ការ​ញុះញង់​ឱ្យ​មានអំពើ​ហឹង្សា​បន្ថែម​ទៀត​ ​ហើយ​សម្រាប់​គ្រប់​ភាគី​ទាំងអស់​ត្រូវ​អត់ធ្មត់​បំផុត​ ​និង​មាន​ភាព​បត់បែន​ ​។​ ​យើង​ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ ​តាមរយៈ​ការសន្ទនា​ប្រកបដោយ​ការស្ថាបនា​ ​។​

ទន្ទឹមគ្នា​ ​អ្នកការទូត​ជាន់ខ្ពស់​របស់​មី​យ៉ា​ន់​ម៉ា​ក៏បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ដទៃទៀត​មកពី​សមាគម​ន៍​ប្រជាជាតិ​អាគ្នេយ៍​ ​នៅ​ក្នុង​ស​ន្និសិ​ទ​វីដេអូ​មួយ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ផង​ដែរ​ ​នេះ​បើ​តាម​របៀបវារៈ​នៃ​កិច្ចប្រជុំ​ ​។​ ​នេះ​គឺ​កិច្ចប្រជុំ​លើកដំបូង​របស់​បណ្តា​រដ្ឋ​ម​ន្រ្តី​ការបរទេស​ ​ដែល​ជា​សមាជិក​ទាំង​១​០​របស់​អា​ស៊ាន​ ​ចាប់តាំង​ពី​ផ្ទុះ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​នៅពេលដែល​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ចាប់​ឃុំ​ខ្លួន​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​៕​ ​ប្រភព​៖​ ​A​P​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner